ស្វាយរៀងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅភូមិតាប៉ោ ឃុំសំឡីស្រុកកំពង់រោទ៌ នៅក្នុងគ្រួសារក្រីក្រមួយ ដោយសារឪពុកចិត្តតិរច្ឆានចាប់កូនស្រីខ្លួនឯងរំលាភបានចំនួនពីរដងត្រូវកូនទ្រាំមិនបាននិយាយប្រាប់អ៊ំប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបញ្ជូនមកស្នងការនគបាលខេត្តចាត់បន្ត។
ហេតុការណ៍ចុះឃាត់ខ្លួនជនសង្ស័យដែលរំលាភកូនឯងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។
បើតាមសមត្ថកិច្ច និងអាជ្ញាធរឃុំសំឡីបានឲ្យដឹងថា ឪពុកតិរច្ឆានរំលាភកូនឯងនេះ មានឈ្មោះ ឈឹម វ៉ាន់នី អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះ ដោយសារកូនស្រីឈ្មោះ យានស្រីណែត អាយុ១៨ឆ្នាំ មានមុខរបបជាកម្មកររោងចក្រនៅជីភូក្រុងបាវិត ដែលរងការរំលោភពីឪពុកខ្លួនទ្រាំមិនបាននៅទង្វើដ៏លាមកនេះ បានរត់ទៅភ្នំពេញដើម្បីគេចពីការចាប់រំលោភពីឪពុក កាលពីថ្ងៃទី២២ឧសភា ហើយបានតេទូរស័ព្ទប្រាប់អ៊ំរបស់ខ្លួនថា បានជាខ្លួនរត់មកភ្នំពេញនេះ ព្រោះតែឪពុកចាប់រំលោភបង្ខំរួមភេទ។
ប្រភពដដែលបានបន្តទៀតថា រាល់ពេលចាប់រំលោភម្តងៗ គឺឪពុកខ្លួនបានរកលេះ ប្រើម្តាយរបស់ខ្លួនឲ្យទៅទិញនេះទិញនោះ នៅផ្ទះគេលក់ចាប់ហួយដែលមានចម្ងាយឆ្ងាយពីផ្ទះ និងដេញប្អូនៗឲ្យទៅតាមម្តាយអស់ហើយ មិនឲ្យកូនស្រីរងគ្រោះទៅណាទេ ឲ្យនៅផ្ទះពីរនាក់រួចក៏បានឱកាសបង្ខំចាប់រំលោភតែម្តង។ ខណៈដែលរំលោភម្តង គឺតែងតែគំរាមមិនឲ្យប្រាប់ម្តាយខ្លួននោះទេ បើហ៊ានប្រាប់និងវាយធ្វើបាបជាក់ជាមិនខានឡើយ។
ប្រភពខាងលើបានបន្តទៀតថា ដោយមានការប្តឹងពីគ្រួសាររងគ្រោះ ទើបនៅថ្ងៃទី២៤ ឧសភានេះ អាជ្ញាធរបានរាយការណ៍ទៅប៉ុស្តិ៍រដ្ឋបាលឃុំសំឡីចុះមកធ្វើកាឃាត់ខ្លួនបានភ្លាមៗនៅផ្ទះជនសង្ស័យ និងបានកសាងសំណុំរឿងទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត។ ឪពុកតិរច្ឆាន ឈ្មោះ ឈឹម វ៉ាន់នី បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនខ្លួនឯងពិតប្រាកដមែន ហើយការចាប់រំលោភនោះមិនបានចាំថ្ងៃខែនោះទេ។
បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរបន្តនៅស្នងការនគរបាលខេត្ត។ សូមបញ្ជាក់ថា ជនរងគ្រោះរងការរំលោភពីឪពុកនេះ ជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់នៅក្នុងបន្ទុកគ្រួសារ៕
មតិយោបល់