ព័ត៌មានជាតិ

ខ្សែភ្លើងឆក់បុរសម្នាក់ស្លាប់ នៅរោងសិប្បកម្មដែកយីហោចែត្រូ

កំពង់ធំៈ ថ្ងៃពុធ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង០៨និង៤១នាទី មានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់ចំនួន០១លើក បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅចំណុចរោងសិប្បកម្មដែកយីហោ ចែត្រូ ស្ថិតក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ប្រាក់ គឿន ភេទប្រុស អាយុ៥២ឆ្នាំ ។

មូលហេតុ៖ ប៉ះខ្សែភ្លើងបណ្តាលឱ្យឆក់ស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះខាងលើ ស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ពិតប្រាកដមែន ហើយប្រគល់សពជូនទៅសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់