ព័ត៌មានជាតិ

បុរសជនជាតិចារាយ ស្រវឹងជិះម៉ូតូដឹកឈើ ដួលកិនសង្កត់ចំក្បាលបណ្តាលឲ្យស្លាប់

រតនគិរីៈ បុរសម្នាក់ ដឹកឈើក្នុងស្ថានភាពស្រវឹង ទប់ស្មារតីមិនបានបណ្តាលឲ្យដួលខ្លួនឯង ត្រូវឈើសង្កត់ពីលើបណ្តាលឲ្យស្លាប់ភ្លាមៗ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លើកណាត់ផ្លូវជាតិលេខ៧៨ ក្នុងភូមិលែរ៍ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ រមាំ ធិក អាយុ២៧ឆ្នាំ ជនជាតិចារាយ មានកូន៣នាក់រស់នៅ ក្នុងបន្ទុក។ បច្ចុប្បន្នរស់នៅភូមិលែរ៍ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ប្រកបរបរដឹកឈើប្រភេទសុក្រំ ចំនួនបួនដុំ មាន មុខកាត់៣០សង់ទីម៉ែត្រ បួនជ្រុង ប្រវែង១.២ ម៉ែត្រ៕

មតិយោបល់