ធនាគារពិភពលោក ( world Bank ) បានកំណត់គោលដៅកាត់បន្ថយភាពក្រីក្របណ្ដោះអាសន្នត្រឹម ៩ភាគរយនៅក្នុងឆ្នាំ ២០២០។
ប្រធានធនាគារពិភពលោក លោក Jim Yong Kim បានថ្លែងឲ្យដឹងនៅថ្ងៃទី១០ខែតុលាឆ្នាំ ២០១៣ នេះថា ធនាគារពិភពលោកបានខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រនៅជុំវិញពិភពលោក ដោយជាគោលការ នៅពេលនេះ ធនាគារបានកំណត់កាត់បន្ថយភាពក្រីក្រនៅជុំវិញពិភពលោកត្រឹម ៩ភាគរយនាឆ្នាំ ២០២០។
សេដ្ឋវិទូរបស់ធនាគារពិភពលោកបាននិយាយថាប្រសិនបើប្រទេសកំពុងអភិវឌ្ឍបន្តអត្រាកំណើនដ៏ខ្លាំងរបស់ពួកគេនៅក្នុងរយៈពេលប្រាំពីរឆ្នាំទៅមុខទៀត អត្រានៃភាពក្រីក្រជាសកលនឹងធ្លាក់ចុះ ១០ភាគរយ ដែលនេះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០។លោក Jim Yong Kim បានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើគោលដៅរបស់ធនាគារពិភពលោកទទួលបានជោគជ័យនោះ បញ្ហាភាពក្រីក្រអាចនឹងបញ្ចប់បានទាំងស្រុងនៅឆ្នាំ ២០៣០៕
ព័ត៌មានជាតិ
មតិយោបល់