ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដកហូតថ្នាំ១២កញ្ចប់តូចធំ

ភ្នំពេញ: នគរបាលប៉ុស្តិ៍កាកាប ឆ្មក់ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀនឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតនៅក្នុបន្ទប់ជួលមួយកន្លែង ក្នុងភូមិ ជ្រៃធំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលប៉ុស្តិ៍កាកាបបានឱ្យដឹងថាជនសង្ស័យទី១ ឈ្មោះ ហេង ធី អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងជ្រៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតដក់ពោធិ៍ ឃុំជ្រៃធំ ស្រុកស្វាយរៀង ខេត្តស្វាយរៀងរៀង,ទី២ឈ្មោះ និច ប៉ុណ្ណា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី៣ ឈ្មោះ ហេង ឡាង អាយុ២៥ឆ្នាំ រស់នៅនិងស្នាក់នៅជាមួយគ្នា។

បច្ចុបន្នជនសង្ស័យទាំង៣នាក់ ត្រូវបានជំនាញនគរបាលប៉ុស្តិ៍កាកាបកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់កាបន្ត៕

មតិយោបល់