ភ្នំពេញៈ នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៦ លោក ឌី រត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចូលរួមជាគណៈអធិបតីភាព ក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់បញ្ហានានា និងការឆ្លើយតបទៅនឹង សំណើ សំណួរ សំណូមពរ របស់ប្រជាពលរដ្ឋដែលបានចូលរួមលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ ដោយមានការចូលរួមពី លោក នាយករដ្ឋបាលខណ្ឌ លោកអធិការខណ្ឌ មេបញ្ជាការខណ្ឌ លោកស្មៀនសង្កាត់ទាំង៤ លោកចៅសង្កាត់ទាំង៤ មន្រ្តីជំនាញពាក់ព័ន្ធរបស់សាលាខណ្ឌ ចូលរួមពិភាក្សា ដើម្បីដោះស្រាយរាល់សំណួរ សំណូមពរ និងការស្នើសុំរបស់ប្រជាពលរដ្ឋដែលរស់នៅទាំង៤សង្កាត់ក្នុងមូលដ្ឋានខណ្ឌមានជ័យស្នើឲ្យអាជ្ញាធរខណ្ឌមានជ័យដោះស្រាយជូនពួកគាត់ក្នុងសង្កាត់ទាំង៤ ក្នុងមូលដ្ឋានខណ្ឌមានជ័យ។
-សំនួរដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិការផ្សព្វផ្សាយមានដូចជា៖
*សង្កាត់ស្ទឹងមានជ័យ មានសំណួរផ្ទាល់មាត់ ៩សំណួរ និង លាយល័ក្ខអក្សរ៣០សំណួរ ។
*សង្កាត់បឹងទំពន់ មានសំនួរផ្ទាល់មាត់ចំនួន២៦សំនួរ លាយល័ក្ខអក្សរ៣៥សំណួរ។
*សង្កាត់ចាក់អង្រែក្រោម មានសំណួរផ្ទាល់មាត់ចំនួន៧សំណួរ និង លាយល័ក្ខអក្សរ២១សំណួរ។
*សង្កាត់ចាក់អង្រែលើ មានសំណួរផ្ទាល់មាត់៤សំណួរ លាយល័ក្ខអក្សរ២១សំណួរ ។
-បញ្ហាដែលប្រជាពលរដ្ឋលើកឡើងសំណួរស្នើសុំ និង សំណូមពរមានដូចជា៖
*បញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន
*បញ្ហាល្បែងស៊ីសងក្នុងមូលដ្ឋាន
*បញ្ហាការងារអត្តសញ្ញាណកម្មក្នុងមូលដ្ឋាន
*បញ្ហាការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះក្នុងមូលដ្ឋាន
*បញ្ហាចោរ លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន
*បញ្ហាសុំធ្វើផ្លូវ ក្នុងមូលដ្ឋាន
*បញ្ហាសុំធ្វើលូ ក្នុងមូលដ្ឋាន
*បញ្ហាសុំជួសជុលផ្លូវ និងធ្វើលូ
*បញ្ហាសំរាមក្នុងមូលដ្ឋាន
*បញ្ហាប្រឡាយទឹក ក្នុងមូលដ្ឋាន
*បញ្ហាកម្មសិទ្ធិដីធ្លីផ្ទះសម្បែងក្នុងមូលដ្ឋាន
*បញ្ហាសេវាផ្ញើ រថយន្តម៉ូតូកង់នៅតាមទីផ្សារ ក្នុងមូលដ្ឋាន ៕
មតិយោបល់