ព័ត៌មានជាតិ

អាថ៌កំបាំង​ខ្លះៗស្ត្រី​រកស៊ី​ផ្លូវភេទ​ដ៏​ធំ​នៅ​ប្រទេស​ចិន​

​ចិន​៖​ជាច្រើន​ឆ្នាំ​មកហើយ សម្រាប់​ទីក្រុង Dongguan ក្នុង​ខេត្ត Guangdong នា​ភាគខាងត្បូង​ប្រទេស​ចិន ត្រូវបាន​គេ​ចាត់ទុកថា ជា​រាជធានី​សិច ដ៏​ធំ​មួយ ប្រចាំ​ប្រទេស​ចិន​។ តាម​របាយការណ៍​ស្ថិតិ បានឲ្យដឹងថា មាន​ប្រជាជន​ជាង ១០ ភាគរយ​ក្នុងចំណោម ប្រជាជន​សរុប រកស៊ី​លក់​ខ្លួន ។​

​វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ឲ្យដឹងថា មាន​មនុស្ស​ជាង ៧ លាន​នាក់ ដែល​រស់នៅ ទីក្រុង Dongguan ដោយ​ក្នុង​នោះ​មាន​អ្នករកស៊ី​លក់ខ្លួន បម្រើ​សេវាកម្ម​ផ្លូវភេទ ជាង ៣ សែន​នាក់ ។ នា​ភាគ​ខាងកើត​ក្វាង​ចូ​វ វិញ ជា​តំបន់​ដែល​គ្របដណ្តប​ដោយ បារ ខារ៉ាអូខេ ភ្លៀង​ពណ៌​ចម្រុះ និង​មាន​ស្ត្រី​រកស៊ី​ផ្លូវភេទ ចំនួន ៣ សែន​នាក់ ។ នេះ​បើ​តាម​របាយការណ៍​របស់​អ្នកស្រុក​រស់នៅ​តំបន់​ខាងលើ​។​

​ឧស្សាហកម្ម​រកស៊ី​ផ្លូវភេទ​នៅ Dongguan ជា​របរ​ដែល​ចាប់អារម្មណ៍ បំផុត ក្នុងចំណោម​របរ​ផ្សេងៗ ។ ដោយឡែក​សម្រាប់​បទ​បង្រ្កាប​ រាជរដ្ឋាភិបាល ក្នុង​តំបន់​តែងតែ​លប​វាយឆ្មក់​ជានិច្ច​ជា​កាល ។ បើ​ទោះបីជា​រដ្ឋាភិបាល​ក្នុង​តំបន់​ព្យាយាម​ទប់​ស្កាត​តែ ការលក់​ដូច​ភេទ នៅតែ​បន្ត​កើន​ឥតឈប់ឈរ ដែល​ជារ​បរជួយ​ឲ្យ​ពួកគេ​ទាំងនោះ កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។​

​ពេល​កន្លង​ទៅ ប៉ូលិស​ក្នុង​តំបន់​បាន​ចុះបង្ក្រាប ភោជនីយដ្ឋាន​ចំនួន ៦ ដោយ​ចាប់​បាន និង​ឃាត​ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវភេទ ចំនួន ២០៩ នាក់ តែ​សកម្មភាព​នេះ​ជា​សកម្មភាព​ចាស់​តែប៉ុណ្ណោះ និង​បញ្ហា​ដែល​ចោទ​បំផុត​សម្រាប់​ទីក្រុង Dongguan នោះ​គឺ​ជំងឺអេដស៍ ជាមួយ​នឹង​កង្វះខាត​ផ្នែក​ខុស​ភាព​នោះ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/largesexinchina1_zps4cd0895f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/largesexinchina3_zps86449d10.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/largesexinchina2_zpsa6f8a41d.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/largesexinchina4_zps2c97fbf9.jpg

មតិយោបល់