ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចប់យុទ្ធនាការផ្តល់ទឹក ទ្រង់ទ្រាយធំ ប៉ុន្តែនៅតែបន្តផ្តល់ទឹក ជួយដល់ពលរដ្ឋខ្វះខាតទឹក

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែកម្ពុជា បានប្រកាសបញ្ចប់យុទ្ធនាការផ្តល់ទឹកទ្រង់ទ្រាយធំ ប៉ុន្តែនៅបន្តផ្តល់ទឹក ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់។ សម្តេចប្រកាសបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២៥ ឧសភាឆ្នាំ២០១៦នេះ។

សម្តេចតេជោបានមានប្រសាសន៍ថា នៅព្រឹកថ្ងៃនេះ ខ្ញុំសប្បាយរីករាយ និងមានមោទនភាពបំផុត ដែលបានមកប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន១៨៥២នាក់ ដែលក្នុងនោះមាននិស្សិតអាហារូបករណ៍របស់ខ្ញុំ និងភរិយាចំនួន៥២នាក់ផងដែរ។ ខ្ញុំសូមកោតសរសើរ និស្សិតគថ្លង់ ដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ ហើយខ្ញុំនឹងបន្តជួយ ទំនុកបម្រុងដល់យុវនិស្សិតយើងរហូតបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់។ ខ្ញុំសូមអំពាវនាវយុវជនយុវតី គឺត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ហើយយកចិត្តទុកដាក់ក្នុងការសិក្សាឲ្យបានពេញលេញ ដើម្បីអនាគតរបស់ក្មួយៗ។

សម្តេចបានមានប្រសាសន៍ទៀតថា ថ្ងៃនេះ ខ្ញុំសូមប្រកាសបញ្ចប់យុទ្ឋនាការទ្រង់ទ្រាយធំ (ដែលចំណាយថវិកាជាតិ កងកម្លាំង រថយន្តកងទ័ព រដ្ឋាករទឹក) ប៉ុន្តែយើងនៅតែបន្តផ្តល់ទឹក ជួយដល់ជនរងគ្រោះដែលនៅខ្វះខាតទឹកប្រើប្រាស់។ ពេលនេះភ្លៀងក៏ចាប់ធ្លាក់មកហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រងរក្សាទឹកទុកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។ សូមអាជ្ញាធរបន្តជីក និងស្តារស្រះ បឹង អណ្តូង និងប្រឡាយឲ្យបានច្រើនថែមទៀត។

ចំពោះសាលារៀន និងមន្ទីរពេទ្យ ដែលខូចខាតដោយសារខ្យល់កន្ត្រាក់ គឺត្រូវយកចិត្តទុកដាក់ជួសជុលឲ្យបានលឿនបំផុត ដើម្បីក្មួយៗបានចូលរៀន ហើយសេវាកម្មសុខភាព គឺនៅបន្តផ្តល់ជូនសហគមទាន់ពេលវេលា។ ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយក្មួយៗជ័យលាភីទាំងអស់ ក៏ដូចជាក្រុមគ្រួសារ និងអាណាព្យាបាលទាំងអស់ ដែលបានមកចូលរួមអបអរសាទរ និងលើកទឹកចិត្តកូនចៅ ដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ៕

13124943_1007416722640158_2656302225058751616_n

Capture
សម្តេចតេជោ អំនាវឱ្យគ្រប់គណបក្យនយោបាយ ចូលរួមចែកទឹក ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្វះទឹក
យុទ្ឋនាការចែកទឹក ត្រូវបន្តធ្វើទូទាំងប្រទេស រួមទាំងការជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារ
ស្រះចាស់ ជីកប្រឡាយថ្មី និងស្តារប្រឡាយចាស់
សម្តេចតេជោ ឆ្លៀតពេលចែកទឹកជូនប្រជាពលរដ្ឋ មុនសម្ពោធផ្លូវជាតិលេខ៥៦

មតិយោបល់