សៀមរាបៈ កាលពីវេលាម៉ោង៨និង៥នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ ដែលបើកក្នុងទិសដៅស្របគ្នាពីលិចទៅកើត បានបុកគ្នាពេញទំហឹង នៅចំណុចផ្លូវជាតិលេខ៦ ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប រហូតបណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់។
ករណីនេះបង្កឡើងដោយរថយន្តម៉ាក Mitsubshi ពណ៌ស គ្មានស្លាកលេខ ជារថយន្តប្រភេទធ្វើផ្លូវ (ស៊ីតែនដឹកកៅស៊ូ) បានឈប់ ដោយមានដាក់ឈើ ផ្លាកសញ្ញា តែត្រូវម៉ូតូសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-6331 បើកបរដោយបុរសម្នាក់ មកបុកផ្លាកសញ្ញា ហើយបន្តមកបុកជាមួយនិងរថយន្ត ទើបបណ្តាលឲ្យស្លាប់តែម្តង៕
មតិយោបល់