បាត់ដំបងៈ នៅវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១០ ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ខេត្តបាត់ដំបង មានករណី គ្រោះថ្នាក់ឆក់ចរន្តអគ្គីសនី មួយកើតឡើង ដោយជនរងគ្រោះធ្វេសប្រហែស អូសខ្សែភ្លើង ទៅបូមទឹក នៅស្រះទឹកខាងក្រោយផ្ទះ មកដាក់ពាងទឹក ក្រោយពេលបូមទឹករួចក៏ដកឌុយម៉ូទ័រពីព្រីភ្លើង រួចក៏ស្រាវខ្សែភ្លើងមកប៉ះ និងតំណខ្សែភ្លើង បណ្តាលឆក់ស្លាប់តែម្តង។
ជនរងគ្រោះឈ្មោះ វ័ន សោភ័ណ ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅកន្លែងកើតខាង លើ។
សាកសពសាច់ញ្ញាតិយកមកធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕
មតិយោបល់