ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុកម៉ូតូពីក្រោយ ស្រ្តីម្នាក់របួសធ្ងន់

រតនគិរី: នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះចរាចរណ៍មួយកើតឡើងនៅចំណុច ភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុង បានលុង ខេត្តរតនគិរី រវាងរថយន្តបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ អ៊ិត ស្មន រស់នៅភូមិ៤ សង្កាត់កាចាញ់ ក្រុងបានលុង ខេត្តរតនគិរី ។ រីឯអ្នកបើកបររថយន្ត ឈ្មោះ ដា រស់នៅភូមិ ឡាមិញ ឃុំឡាមិញ ស្រុក បរកែវ ខេត្តរតនគិរី។

វត្ដុតាងទាំងពីរបានដកហូតយកមករក្សាទុកនៅ ការិយាលយ័ចរាចរណ៍ខេត្តរងចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់