ព័ត៌មានជាតិ

ចុមខ្លាំងម៉េស! បើករថយន្តដកកាំភ្លើងបាញ់ប្រហែល១០គ្រាប់ ផ្អើលខណ្ឌដូនពេញ!!

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលទាំងកណ្តាលយប់ បានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាក ឡិចស៊ីស RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ព្រះសីហនុ2A-5981 បើករថយន្តនៅម្តុំទីស្នាក់ការសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា ដកកាំភ្លើងបាញ់ប្រហែលជា១០គ្រាប់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅទលមុខក្លឹបកម្សាន្ត៥៥ ផ្លូវលេខ៥៥ កែងនឹងផ្លូវ២៤២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកនេះកំណត់អត្តសញ្ញាណម្ចាស់រថយន្តខាងលើបានហើយ និងធ្វើការស្រាវជ្រាវបន្តទៀតផងដែរ៕

មតិយោបល់