កំពង់ឆ្នាំងៈ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២១និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតមាន១លើក នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបែកជា០៤ (ទល់មុខកន្លែងលក់គ្រឿងចក្រ) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រវាងម៉ូតូ និងម៉ូតូ ក្នុងដំណើរទិសបញ្រ្ចាសគ្នា បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាលើនេះ មានម៉ូតូ១គ្រឿងម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1F-9794 បើកបរដោយឈ្មោះ ម៉ក់ ស្រី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ បើកឌុបអ្នកជិះពីក្រោយម្នាក់(ស្រី) បើកបរពីទិស (កើតទៅលិច) ។ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1J.8959 បើកបរដោយឈ្មោះ ភិន ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បើកបរពីទិសខាង (ជើងទៅត្បូង) ។ ករណីនេះបណ្ដាលអោយស្លាប់អ្នកបើកបរម្នាក់ឈ្មោះ ភិន ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ និងរងរបួសធ្ងន់២នាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅពិនិត្យ ធ្វើកំណត់ហេតុ វាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ។ ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។ រីឯសាកសពបានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់