ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាលាន់ដូចរន្ទះ តែសំណាងល្អមិនមានអ្នករងរបួស!

បន្ទាយមានជ័យ: គ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើងរវាងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាលាន់ដូចរន្ទះ តែសំណាងល្អមិនអ្នករងគ្រោះថ្នាក់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវបំបែករ៉ាសូភី ភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាមានជ័យ។

ប្រភពព័ត៌មានពីលោកអធិការរងនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងដោយមានរថយន្ត៣ គ្រឿងបើកបរក្នុងទិសស្របគ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកាំម៉ារីពណ៌ប៉ៃតងចាស់ បើកពីមុខរថយន្តបែនដឹកដីពីរគ្រឿងក៏ឈប់ដាក់ម៉ូយហើយត្រូវរថយន្តបែនមកពីក្រោយបន្ទាប់មក រថយន្តបែនមួយគ្រឿងទៀតមកពីក្រោយដែរ ចាប់ហ្រ្វាំងមិនទាន់ក៏បុកបន្តគ្នាបណ្តាលឲ្យរថយន្តបែនមួយគ្រឿងនិងរថយន្តកាំម៉ារីរងការខូចខាត់ធ្ងន់នៅផ្នែកខាងមុខនិងខាងក្រោយ។

ទោះជាយ៉ាងណា គ្រោះថ្នាក់នេះមិនបណ្តាលឲ្យអ្នកបើកបរឬអ្នករួមដំណើរនៃរថយន្តទាំងបីរងរបួសឡើយ។

បច្ចុប្បន្នសមត្ថកិច្ចមិនទាន់អនុវត្តច្បាប់លើរថយន្តទាំងបីនៅឡើយដោយសារមិនមានអ្នករងគ្រោះ ហើយភាគីទាំងអស់ថាចចារគ្នាសិន បើចចារមិនត្រូវនិងយកមកអធិការដ្ឋានដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕

មតិយោបល់