អាការហើមពោះ កើតឡើងដោយសារតែសារធាតុរាវ ឬជាតិហ្គាសផ្ទុកនៅក្នុងក្រពះពោះវៀនច្រើនពេក ហើយជាធម្មតាស្ថានភាពបែបនេះកើតឡើងនៅក្នុងអំឡុងពេលរំលាយអាហារ។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ naturalmedicinebox បានចុះផ្សាយថា ប្រសិនបើអ្នកអាចទម្លាប់អនុវត្តតាមវិធីងាយៗ៥ចំណុច នោះបញ្ហាហើមពោះមិនអាចកើតមានចំពោះអ្នកទៀតឡើយ។
១.ទទួលទឹនទឹកក្រូចឆ្មារ
ក្រូចឆ្មារ មានផ្ទុកវីតាមីន C ច្រើន ហើយប្រសិនបើអ្នកបានទទួលទានមុនពេលញ៉ាំអាហារពេលព្រឹក វាអាចជួយឲ្យក្រពះដំណើរការបានល្អ។
២.កុំទទួលទានភេសជ្ជៈអំឡុងពេលញ៉ាំបាយ
មិនថាតែទឹក ឬភេសជ្ជៈផ្សេងៗនោះទេ ប្រសិនបើអ្នកទទួលទានក្នុងអំឡុងពេលនេះ វាអាចរាំងស្ទះដល់ការរំលាយអាហារ បន្ទាប់មកអាការហើមពោះនឹងកើតមានឡើង។
៣.កុំផឹកគ្រឿងស្រវឹងទាំងពោះទទេ
ទម្លាប់បែបនេះ អាចបង្អាក់ដល់ការរំលាយអាហារ និងបំផ្លាញបាក់តេរី (microflora ) ដែលមានសុខភាពល្អនៅក្នុងពោះវៀនថែមទៀត។
៤.ទទួលទានតែខ្ញី
ការទទួលទានតែខ្ញី មួយថ្ងៃមួយពែងនៅពេលព្រឹកព្រលឹម អាចជួយឲ្យសរសៃឈាមរត់បានល្អ និងរារាំងដល់ការបង្កើតនៃឧស្ម័នហ្គាសក្នុងក្រពះពោះវៀន។
៥.ទទួលទានអាហារយឺតៗ
នៅពេលដែលអ្នកទំពារអាហារលឿនៗ អ្នកនឹងលេបទាំងខ្យល់ច្រើនចូលទៅក្នុងពោះ ហើយមិនយូរប៉ុន្មានអាការហើមពោះក៏កើតមានឡើងដែរ។ ផ្ទុយទៅវិញប្រសិនបើអ្នកទំពារហារយឺតៗ មិនត្រឹមតែជួយកាត់បន្ថយអាការហើមពោះប៉ុណ្ណោះទេ ថែមទាំងជួយឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អថែមទៀត៕

មតិយោបល់