កណ្ដាលៈ បុរសម្នាក់ជាកម្មករធ្វើការនៅរោងចាំគោបានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយខ្សែនីឡុងនៅនឹងធ្នឹមក្រោលគោ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចរោងចាំគោរបស់ឈ្មោះ សុក ចំណាប់ ស្ថិតនៅភូមិកំពង់សំណាញ់១ សង្កាត់ កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យូរ វិច្ឆ័យ ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើត សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ សព្វថ្ងៃស្នាក់នៅកើតហេតុកើតហេតុខាងលើ។
វត្ថុតាងបន្សល់ទុករួមមាន ខ្សែគោនីឡុងពណ៌ខ្មៅ១ខ្សែប្រវែង០,៩៧សង់ទីម៉ែត្រ សៀវភៅសរសេរបណ្តាំ១ក្បាល ស្បែកជើងផ្ទាត់ពណ៌ស១គូ និងធុងស្ពេត្រូ ពណ៌ស១។ បានធ្វើសកម្មភាពយកខ្សែគោនីឡុងពណ៌ខ្មៅ ចងកនឹងធ្នឹមរោងគោ មុខរបរកម្មករចិញ្ចឹមគោ។
ប្រភពដដែលបានបន្តថា នៅមុនថ្ងៃកើតហេតុ១ថ្ងៃ ជនរងគ្រោះបានទិញស្រាបៀរកម្ពុជា១០កំប៉ុងមកអង្គុយផឹករហូតដល់ព្រលប់ ហើយបានអង្គុយសរសេរអក្សររហូតដល់យប់ជ្រៅ។ លុះព្រឹកឡើងវេលាម៉ោងប្រហែល៦ ថ្ងៃកើតហេតុស្រាប់តែកម្មករធ្វើការនៅរោងចាំគោដូចគ្នា ប្រទះឃើញជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ។ នៅជាប់នឹងសាកសពមានសៀវភៅសរសេរបណ្តាំចុងក្រោយ១ក្បាលថា (ថ្ងៃនេះខ្ញុំបានសំរេចចិត្តថានឹងចាកចេញពីលោកនេះហើយ សុំផ្តាំទៅកាន់អ្នកមានគុណនិងបងប្អូន ញាតិមិត្តជិតឆ្ងាយ ដែលមានប្រវត្តិរួមសុខទុក្ខជាមួយគ្នា សំរាប់អ្នកមានគុណទាំង២ គឺ អ៊ុំប្រុស និង អ៊ុំស្រី សូមអភ័យទោសដល់ក្មួយម្នាក់នេះផង។
ក្រោយពីការធ្វើកោសល្យវិច័យរបស់ជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត និងមានការចូលរួមដោយលោកវេជ្ជបណ្ឌិតជាអនុប្រធានមន្ទីរពេទ្រជ័យជំនះ បានពិនិត្យឃើញថាសាកសពពិតជាស្លាប់ដោយសារចងក ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់