យោងតាមទំព័រ ABS និង CBN បានចុះផ្សាយឲ្យដឹងថា ស្ត្រីបម្រើជនជាតិហ្វីលីពីនម្នាក់ នៅ អារ៉ាប់ ត្រូវបានថៅរបស់នាង បានចាក់ទឹកក្តៅស្រោចលើខ្លួន បន្ទាប់ពីឆុងកាហ្វេយឺតពេក ។
ក្រោយហេតុការណ៍នេះ ស្ត្រីរងគ្រោះដែលជាអ្នកបម្រើ ក៏មិនត្រូវបាន ថៅកែចិត្តឃោរឃៅ រូបនោះ មិននាំទៅមន្ទីរពេទ្យនោះទេ រហូតទាល់តែនាងសម្រេចចិត្ត ទាក់ទងសូមឲ្យបងប្អូនជីដូនមួយរបស់នាង បញ្ចូនខ្លួនទៅកាន់មន្ទីរពេទ្យ ។
ក្រោយពីចាកចេញពីមន្ទីរពេទ្យ បងប្អូនស្រីជីដូនមួយរបស់នាង យកនាង ទៅផ្ទះវិញ ហើយនៅពេលនេះដែរនាងត្រូវបាន ខាង ទូតហ្វីលីពីនប្រចាំនៅ ប្រទេស អារ៉ាប៊ី សាអូឌីតថែរក្សា ។
ទាកទិននឹងបញ្ហាខាងលើ នេះដែរ ហាក់មិនទាន់មានពន្លឺដោះស្រាយ ឲ្យចេញនៅឡើយ នោះទេ ដោយពេលនេះ ជនរងគ្រោះខាងលើ ត្រូវបានខាង សហគមន៍ សុខុមាលភាព សង្គម និងអភិវឌ្ឍន៍ បានផ្តល់ជម្រកសម្រាប់ជនរងគ្រោះ ៕
មតិយោបល់