សេអ៊ូល៖ ជំនួបត្រីភាគីរវាង កូរ៉េខាងត្បូង ចិន និងជប៉ុន នឹងត្រូវធ្វើឡើងនៅសប្ដាហ៍នេះ បន្ទាប់ពីអាក់ខានអស់រយៈពេល ៣ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ AP ចេញផ្សាយនៅថ្ងៃនេះ។
កិច្ចពិភាក្សាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង ចិន និងជប៉ុន ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០០៧ ប៉ុន្តែត្រូវបានផ្អាក់នៅឆ្នាំ ២០១២ ដោយសារតែមានជម្លោះទឹកដី និងប្រវត្តិសាស្ត្ររវាងប្រទេសទាំងបី ដូច្នេះហើយទើបធ្វើឲ្យជំនួបនេះត្រូវបានផ្អាក់។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងថា ការផ្ដូចផ្ដើមឲ្យមានជំនួបត្រីភាគីនេះឡើងវិញគឺដើម្បីស្តារប្រព័ន្ធកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនង ដើម្បីប្រយោជន៍រួម ជាពិសេសគឺដើម្បីវិស័យសេដ្ឋកិច្ច៕
មតិយោបល់