ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយពន្លះបាឡែន នឹងរថយន្តក្រុមហ៊ុន អូឡុងពេជ្រ ដឹកអ្នកដំណើរ ខូចខាតយ៉ាងដំណំ

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយរថយន្តស្ទូច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ3A-0822 បានបុកពីក្រោយរថយន្តបាឡែន ពណ៌ស​ពាក់ស្លាកលេខ ភ្នំពេញ2R-5070 បណ្តាលឲ្យខ្ទេចផ្នែកខាងក្រោយ ហើយក៏ជ្រុលទៅបុករថយន្តក្រុមហ៊ុន អូឡុងពេជ្រ ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ2AJ-6647 រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន្ត ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនឹងនាំយករថយន្តទាំង៣គ្រឿងមករក្សាទុក រង់ចាំការដោះស្រាយគ្នាពេលក្រោយ។ ក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់