កម្ពុជា សូមអបអរសាទរ ដែលប្រាសាទសំបូរព្រៃគុក បានក្លាយជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នឹងត្រូវបានចុះបញ្ជី នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីយប់ម្សិលមិញនេះ។ នេះបើយោងតាម គេហទំព័ររបស់ក្រសួងទេសចរណ៍។
ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ប្រារព្ធឡើងកាលពីថ្ងៃទី ២ ដល់ ១២ ខែកក្កដា ដែលមាន ១៩៣ប្រទេសជាសមាជិក និង ២១ប្រទេសជា គណៈកម្មាធិការអចិន្រ្តៃយ៍៕
មតិយោបល់