ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ វេលាម៉ោង១១និង៣០នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានចាត់ឲ្យលោកវរសេនីយ៍ឯក ឌឹម សំបូរ ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដឹកនាំកម្លាំងចំនួន ១០នាក់ និងប្រើប្រាស់អូប័រកម្លាំង៧០០សេះ ចំនួន ០១គ្រឿង សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនទូកទេសចរណ៍ឯកជន ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ជាង ១០០០នាក់ ដែលជាប់ដោយសារខ្យល់ព្យុះ នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដឹកជញ្ជូនមកកាន់ក្រុងព្រះសីហនុ ដោយសុវត្ថិភាព ៕









មតិយោបល់