ភ្នំពេញៈ បុរសជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលទំពូងចាប់ឃាត់ខ្លួន ខណៈដែលរូបគេបានធ្វើសកម្មភាពលួចយកកង់ដៃត្រង់មួយគ្រឿងពីបឹងទំពុន ពេលដែលម្ចាស់ចតទុកចោលរវល់តែទាត់បាល់ហើយម្ចាស់ឃើញទាន់រត់ដេញ និងនាំគ្នាស្រែកថា «ចោរៗ» ធ្វើឲ្យមានការភ្ញាក់ផ្អើលកើតឡើងនោះ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៧ នៅចំណុចផ្លូវលេខ ១៦៧ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជនសង្ស័យដែលបបានឃាត់ខ្លួនមានឈ្មោះ នំ ចាន់ណា អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ សេង សុទ្ធវិសាល អាយុ១៤ឆ្នាំ ស្នាក់នៅក្នុងភូមិន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
មុនពេលកើតហេត យុវជនរងគ្រោះបានជិះកង់ដៃត្រង់មួយគ្រឿងទៅទាត់បាល់នៅកន្លែងទាត់បាល់មួយកន្លែងដែលមានឈ្មោះថា K11 ម្តុំបឹងទំពុន ចតទុកចោលខាងក្រៅរួចហើយចូលទៅទាត់់បាល់លេខក៏ស្រាប់តែបានឃើញជនសង្ស័យអូសកង់របស់ខ្លួន និងជិះចេញក៏រត់ដេញតាមស្រែកថា«ចោរៗ» រហូតដល់ចំណុចខាងលើទើបតាមទាន់និងចាប់បានតែម្តង។
ក្រោយពេលកើតហេតុ បុរសជនសង្ស័យ និងជនរងគ្រោះ រួមទាំងកង់ក៏បាននាំទៅធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍ទួលទំពូងដឹងរឿង ទើបប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍បឹងទំពុនដែលជាកន្លែងកើតហេតុឲ្យចាត់ការបន្តទៅទៀត៕
មតិយោបល់