ភ្នំពេញៈ អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦ និង៥០នាទីយប់ មានករណីដាច់ចរន្តពីអនុស្ថានីយទី3(GS3-F19) មូលហេតុបណ្តាលមកពីមានរន្ទះបាញ់ដាច់ហ្វុយស៊ីបខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ចំនួន3គ្រាប់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ ផ្លូវវេងស្រេង ភូមិចោមចៅ ភូមិព្រៃល្វា ភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសនឹងធ្វើការជួលជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យបានប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង៩យប់៕
មតិយោបល់