ព្រៃវែងៈ ស្ដ្រីម្នាក់ ដែលបានមកទ្រហោយំនៅមុខតុលាការខេត្តព្រៃវែង កាលពីថ្ងៃមុននោះ ឥឡូវនេះតុលាការមានចំណាត់ការជូនគាត់ហើយ។ នេះបើយោងតាមការលើកឡើងរបស់លោក ញឹក រ៉ាន្នី អ្នកនាំពាក្យសាលាដំបូងខេត្ត។
លោក ញឹក រ៉ាន្នី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា នេះ តុលាការបានកោះហៅរូបគាត់ រួមទាំងសាក្សីឲ្យចូលខ្លួនមកសាលាដំបូងខេត្ត ដើម្បីផ្ដល់ចម្លើយពាក់នឹងសំណុំរឿងប្ដីរបស់គាត់ត្រូវក្រុមក្មេងស្ទាវចាក់សម្លាប់។ ចំណែកជនសង្ស័យ ត្រូវបានចេញដីការចាប់ខ្លួនហើយ។
សូមបញ្ជាក់ថា ប្ដីរបស់ស្រ្តីខាងលើ ត្រូវបានក្រុមក្មេងស្ទាវចាក់សម្លាប់នាពេលយប់ក្នុងកម្មវិធីស៊ីជំនួនកូនស្រី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ នៅភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង៕
https://youtu.be/-f98T-mBhCw
មតិយោបល់