កណ្តាលៈ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីជួញដូរនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន។
កើតហេតុថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩ និង៣០នាទី ចំណុចភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យ៧នាក់ ១-ឈ្មោះ គិន រតនា ហៅជ័យ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន),២-ឈ្មោះ គាំ ចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា មុខរបរ នេសាទត្រី (ឃាត់ខ្លួន),៣-ឈ្មោះ គាំ មាន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន),៤-ឈ្មោះ គាំ ដា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនេសាទត្រី (ឃាត់ខ្លួន),៥-ឈ្មោះ ស៊ឹម លីហេង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្ត្រកន្លែង២ឃុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរសិស្ស(គេចខ្លួន),៦-ឈ្មោះ រី បេ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ (គេចខ្លួន) និងទី៧-ឈ្មោះ ណាង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនៅផ្ទះ(គេចខ្លួន) ។

វត្ថុតាងចាប់យក ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន១កញ្ចប់តូច, ទូរសព្ទដៃ១៣គ្រឿង ម៉ាក iphone២គ្រឿង (iphone.5 មួយគ្រឿងម៉ាក,ipone.7ចិន១គ្រឿង),ម៉ាកNOKIAចុចពិល៣គ្រឿង ,ម៉ាកSAMSUNG២គ្រឿង,ម៉ាកCamfone ៥គ្រឿងនិងម៉ាកKPHONE១គ្រឿង,កង់១គ្រឿង, ដែកកេះ៧ និងសម្ភារៈសម្រាប់វិចខ្ចប់និងប្រើប្រាស់មួយចំនួន។

ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានអ្នកកំពុងតែជួញដូរគ្រឿងញៀននៅចំណុចក្នុងបរិវេណវត្តស្តៅកន្លែង កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះដល់ចំណុចកើតហេតុ ឃើញជនសង្ស័យ៤នាក់ ឈ្មោះគិន រតនា,ឈ្មោះ ស៊ឹមលីហេង ,ឈ្មោះ រីបេ និងឈ្មោះណាង កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ គិន រតនា រួមនឹងថ្នាំញៀន១កញ្ចប់តូច។ ចំណែកជនសង្ស័យ៣នាក់ទៀតបានរត់គេចខ្លួនបាត់ ពេលនោះកម្លាំងបាននាំជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍ ។

នៅចំពោះមុខកម្លាំងសមត្ថកិច្ច ជនសង្ស័យឈ្មោះ គិន រតនាបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជួញដូរគ្រឿងញៀន ពិតប្រាកដមែន ចំពោះថ្នាំញៀន១កញ្ចប់តូចនេះគឺខ្លួនលក់ឲ្យមិត្តភក្តិខាងលើក្នុងតម្លៃ ២០.០០០រៀល ហើយថ្នាំញៀននេះគឺខ្លួនបានទៅយកពីឈ្មោះ គាំ មាន (ពូបង្កើតឈ្មោះ គិន រតនា) ដែលជាថ្នាំ របស់ឱពុកខ្លួនឈ្មោះ គាំ ចាន់ទុកដើម្បីជួញដូរ។

បច្ចប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់