ព័ត៌មានជាតិ

Update: បញ្ជូនខ្លួនជនសង្ស័យ ដែលកាប់អ្នកលក់តែគុជ ដាច់ដៃទៅតុលាការ ដើម្បចាត់ការបន្តតាមនីតិវិធី

កណ្តាល:កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនខ្លួនជនសង្ស័យ ដែលបានកាប់ជនរងគ្រោះជាអ្នកលក់តែគុជ ឱ្យដាច់ប្រអប់ដៃម្ខាង និងរបួសធ្ងន់នៅត្រង់ក្បាល ទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីហើយ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។

ជនសង្ស័យមានឈ្មោះ ដួង ចាន់រស្មី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនរងគ្រោះមានឈ្មោះ ឡៅ ចាន់ក្តឹប ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ អ្នកលក់តែគុជ
រស់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះត្រូវជនសង្ស័យ កាប់និងកាំបិតប៉័ងតោរងរបធ្ងន់ធ្ងរត្រង់ក្បាល និងដាច់ប្រអប់ដៃខាងឆ្វេង ខណៈកំពុងអង្គុយលក់តែគុជកាលពីម៉ោង៧ និង៥នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខសាលាបឋមសិក្សាក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកអធិការបញ្ជាក់ថាវត្ថុតាងដកហូតមាន កាំបិតបុ័ងតោ ដងឈើចំនួន១ប្រអប់ ក្រដាសសំរាប់ដាក់កាំបិត០១។ លោកអធិការបាននិយាយពីរឿងហេតុឲ្យដឹងថា នៅវេលាកើតហេតុខាងលើពេលដែលជនរងគ្រោះ កំពុងតែអង្គុយលក់តែគុជ នៅកន្លែងកើតហេតុខាងលើ ពេលនោះស្រាប់តែជនល្មើស បានដើរម្នាក់ឯង កាន់កាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ចំនួនពីរកាំបិត បណ្តាលឲ្យត្រូវក្បាលផ្នែកចំហៀងខាងឆ្វេង និងដាច់ប្រអប់ដៃខាងឆ្វេងហើយបានរត់គេចខ្លួន ក្រោយមកត្រូវកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនបាន។

យោងតាមចម្លើយសារភាព របស់ជនសង្ស័យប្រាប់នគរបាលថា ខ្លួនពិតជាបានកាប់ជនរងគ្រោះប្រាកដមែន ដោយសារតែជនរងគ្រោះបានវាយម្តាយរបស់ខ្លួនមុន៕

photo_2016-05-10_10-21-03 photo_2016-05-10_10-20-59 photo_2016-05-10_10-20-57 photo_2016-05-10_10-20-53 photo_2016-05-10_10-21-07 photo_2016-05-10_10-21-04

មតិយោបល់