ព័ត៌មានជាតិ

ចោរអស់ល័ក្ខ ឆក់ទូរស័ព្ទដៃបានសម្រេច តែជិះម៉ូតូរត់គេចខ្លួនមិនរួច

ភ្នំពេញ: ចោរអស់ល័ក្ខ ឆក់ទូស័ព្ទដៃពីនារីស្រស់ស្អាត២នាក់ ខណ:កំពុងជិះម៉ូតូបានសម្រេច តែរត់គេចខ្លួនមិនរួច កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ឧសភា នៅតាមបណ្តោយផ្លូវ២៥៧ កែងផ្លូវ១៥៦ នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ប្រភពឲ្យដឹង ហេតុការណ៍ខាងលើនេះ កើតឡើង ខណ:នារី២នាក់ ជិះម៉ូតូម៉ាកអាយខុន ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ1BX 7048 បន្ទាប់ពីទៅទិញបន្លែនៅផ្សារគីឡូ៤ នៅតាមបណ្តោយផ្លូវ២៥៧ កែងផ្លូវ១៥៦ នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោកស្រាប់តែលេចមុខជនបង្ក ជិះម៉ូតូម៉ាក ស៊ូមឺអ៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1FW 8148 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក សុាំស៊ុង ពីជនរងគ្រោះបានសម្រេច តែបាបកម្មទាន់ហន់ បើកម៉ូតូទៅបុកនឹងរ៉ឺម៉កម៉ូតូកង់បីដួលប្រកាច់ប្រកិន បំរុងនឹងលើកម៉ូតូជិះរត់គេចខ្លួនបន្ត តែនារីរងគ្រោះជិះតាមទាន់ស្រែកថា ចោរៗ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅជុំវិញនោះ ឡោមព័ទ្ធចាប់បាននៅនឹងកន្លែង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

photo_2016-05-25_13-51-22 photo_2016-05-25_13-51-20 photo_2016-05-25_13-51-19 photo_2016-05-25_13-51-18 photo_2016-05-25_13-51-17 photo_2016-05-25_13-51-16 photo_2016-05-25_13-51-21 photo_2016-05-25_13-51-23

មតិយោបល់