ភ្នំពេញៈ នៅវេលាម៉ោង ៨និង០០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីជនសង្ស័យ ២នាក់ ចូលគាស់ផ្ទះពលរដ្ឋ ខណៈម្ចាស់មិននៅផ្ទះ ត្រង់ចំណុចផ្ទះគ្មានលេខ ក្បែរស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើទៅលេងប្រទេសថៃ ដោយកឹមសោទ្វារពីខាងក្រៅ ២ជាន់ រួចផ្ដាំផ្ញើឲ្យអ្នកក្បែរខាងជួយមើល ខណៈពេលកើតហេតុ អ្នកជិតខាង បានរាយការណ៍ដល់ម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះរាយការណ៍បន្តទៅសមត្ថកិច្ច ឲ្យចុះជួយអន្តរាគមន៍។
ជនសង្ស័យ អាយុប្រហែល ២១ឆ្នាំ ឃាត់ខ្លួនបញ្ជូនមកកាន់នគរបាលប៉ុស្តិ៍រដ្ឋាល ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវសមត្ថកិច្ចធ្វើការសាកសួរនាំប្រហែលជាង ៣០នាទី ទើបដឹងថា ជននោះប្រើសារធាតុលើសកម្រិត និយាយមិនដឹងរឿងអ្វី វិលចុះវិលឡើង ពីលិចទៅកើត ពីកើតទៅលិច៕
ម្ចាស់ទៅលេងប្រទេសថៃ ជនសង្ស័យ ២នាក់ ចូលគាស់ផ្ទះ ត្រូវសមត្ថកិច្ចឃាត់បានម្នាក់

មតិយោបល់