ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះគ្រាប់បែបអត្តឃាត នៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្សចំនួនជិត ១០នាក់

អាហ្វហ្គានីស្ថានៈ មន្ត្រីប៉ូលិស បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១០នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងរថយន្តដឹកបុគ្គលិកតុលាការមួយ នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។

ការវាយប្រហារនេះ កើតទ្បើងនៅវេលាម៉ោងប្រហែលជា ៨ និង ៣០នាទីព្រឹក ម៉ោងក្នុងតំបន់ Bagh-e- Dawood ភាគខាងជើងទីក្រុងកាប៊ុល ដែលបានបណ្ដាលឲ្យមនុស្សចំនួនជិត ១០នាក់ស្លាប់ និងរងរបួសជាច្រើននាក់ នេះបើតាមការឲ្យដឹងពីប៉ូលិស មិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់ភ្នាក់ព័ត៌មានស៊ិនហួរ៕

4429055c-a43a-4a10-9248-df8c841cbe86

មតិយោបល់