តាកែវៈ មានការកាប់សម្លាប់យុវជនមួយសង្ស័យករណីឃាតកម្ម នៅក្បែរភោជនីយដ្ឋានយីហោរ «រ៉ូមែនទិច» ជាភោជនីយដ្ឋានរបស់នាយករងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី បង្កឡើងដោយយុវជននិងយុវជនកាប់សម្លាប់នៅលើម៉ូតូយ៉ាងសាហាវ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្បែរភោជនីយដ្ឋាន យីហោ«រ៉ូមែនទិច» ភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
បើតាមប្រភពព័ត៌មានច្បាស់ការបានប្រាប់ភ្នាក់ងារ Post News ថា នៅវេលាម៉ោងប្រមាណជាង១១យប់ មានយុវជនម្នាក់បានចូលផឹកស៊ីភោជនីយដ្ឋាន «រ៉ូមែនទិច» ស្រាប់តែមួយសន្ទុះ យុវជនរងគ្រោះនោះបានបញ្ចប់ការផឹកស៊ី បានជិះម៉ូតូចេញ ស្រាប់តែលេចមុខឃាតកជិះម៉ូតូមកក្បែរហើយទាញដាវកាប់ បណ្តាលឲ្យយុវជនរងគ្រោះ ដាច់ក ប្រកាច់ធ្លាក់ពីលើម៉ូតូ ស្លាប់ភ្លាមៗតែម្តង។ ចំណែកឯជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ពាក់ពន្ធ័ករណីកាប់សម្លាប់សង្ស័យករណីឃាតកម្មនោះដែរភ្នាក់ងារ Post News បានព្យាយាមទំនាក់ទំនងទៅលោក ង៉ាន់ សារី អធិការស្រុកបាទី តែលោកឆ្លើយតបថា កំពុងរវល់។
បើតាមប្រជាពលរដ្ឋនៅក្បែរភោជនីយដ្ឋាន «រ៉ូមែនទិច» នោះបានបញ្ជាក់ប្រាប់ថា នៅភោជនីយដ្ឋាននោះសម្បូររឿងរ៉ាវឈ្លោះគ្នាដោយសារទំនាស់ពាក្យសម្តីផឹកស៊ីណាស់ ជាពិសេសគឺសិស្សសាលាតែម្តង៕
មតិយោបល់