ខ្សែប្រយុទ្ធ Carlos Tevez បានធ្វើការច្រានចោល នូវព័ត៌មានចចាមអារាមថា គាត់នឹង មិត្តរួមជាតិ Lionel Messi មានភាពមិនចុះសម្រុងនឹងគ្នា ។
បើតាមប្រភពចចាមអារាមខាងលើ បានផ្សាយចេញថា ខ្សែប្រយុទ្ធទាំងពីរនេះ មានជម្លោះរវាងគ្នា និងគ្នា តាំងពី កីឡាករ Carlos Tevez ត្រូវបានចាកចេញ សម្រាប់ការប្រកួតជូនជាតិ អាហ្សង់ទីន។
ទន្ទឹមជាមួយនឹងគ្នានេះដែរ Carlos Tevez បានចេញមុខបកស្រាយថា “គាត់នឹង កីឡាករ Lionel Messi គ្មានបញ្ហាដូចព័ត៌មានដែលបានលើកឡើងនោះទេ ដោយយើងមានទំនាក់ទំនងធ្វើការរួមគ្នាដ៏អស្ចារ្យទៀតផង។ ម្យ៉ាងវិញទៀតយើងមិនដែលមានបញ្ហាអ្វី ដែលប៉ះពាល់ដល់ មិត្តភាពឡើយ” ។
មូលហេតុដែលធ្វើឲ្យមានព័ត៌មាន ចចាមអារាមខាងលើ ដោយសារតែ កីឡាករ Carlos Tevez មិនចូលរួម ប្រកួតជូនជាតិរបស់ខ្លួន ទើបក្លាយជាដើមចមយ៉ាងនេះ។
ដូចគ្នានេះដែរ Carlos Tevez បានអះអាងថា ខ្លួនចង់វិលត្រឡប់ទៅកាន់ក្លិបដើមវិញ នោះគឺក្លិប Boca Juniors ដោយមិនវិលត្រឡប់ទៅកាន់អាហ្វ្រិកខាងត្បូងឡើយ ។ ព្រោះថា ក្លិប Boca Juniors គឺជាអាវរបស់លោក មនុស្សរបស់លោកមាននៅទីនោះ ហើយគ្រប់ទីកន្លែងដែលខ្ញុំរស់ដល់សព្វថ្ងៃ គឺដោយសារតែក្លិបមួយនេះផងដែរ៕
មតិយោបល់