ព័ត៌មានជាតិ

បក្ខពួក២នាក់ ម្នាក់រត់រួចម្នាក់អស់លក្ខណ៍ ជាប់ខ្នោះសមត្ថកិច្ច!!

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចបឹងសាឡាងបង្ក្រាបបានបន្ទាប់ពីធ្វើសកម្មកម្មភាពឆក់ទូរសព្ទបានសម្រេច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៦៤ កែងផ្លូវ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ជា វ៉ាន់ថេង អាយុ១៧ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅខាងត្បូងម្តុំស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកនារីរងគ្រោះឈ្មោះ នាង រចនា អាយុ២៤ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រីឯទូរស័ព្ទដែលនាងដែលត្រូវជនសង្ស័យឆកនោះម៉ាកសាស៊ុងA7។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបាជិះម៉ូតូម៉ាក់ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CY 2673 ធ្វើដំណើរពីកើតទៅលិចតាមបណ្តោយផ្លូវ៦៦៤លុះមកដល់ចំណុចកើតហេតុដៃនាងកំពុងកាន់ទូរសព្ទ ស្រាប់តែលេចមុខជនសង្ស័យបក្ខពួក២នាក់ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AU 4445 ជិះស្របទិសគ្នាបានធ្វើសកម្មភាពឆក់ទូរសព្ទបានស្រេច ខណ:នោះជនរងគ្រោះបានស្រែកថាចោរធ្វើឱ្យបក្ខពួកជនសង្ស័យនាំគ្នាជិះរត់គេចកាន់តែលឿនក៏ជ្រុលទៅបុកគូថរយន្តមួយគ្រឿងបណ្តាលឱ្យដួលម៉ូតូជនសង្ស័យបានបោះទូរសព្ទចូលក្រោមរថយន្តហើយសមត្ថកិច្ចក៏ទៅដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងម៉ូតូចំណែកម្នាក់ទៀតរត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុទូរស័ព្ទត្រូវបានប្រគល់ឱ្យជនរងគ្រោះរីឯជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

//youtu.be/prYWjdDwI8A

មតិយោបល់