កណ្តាលៈ គ្រោះថ្នាក់ចររាចរណ៍រវាងរថយន្ដនិងរថយន្ដដោយសាររថយន្តម្ខាងដឹកមែកឈើហើយបាំងមើលភ្លើងស្តុបក្រោយមិនឃើញ តែសំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកើតហេតុចន្លោះគីឡូម៉ែត្រ២១និង២២ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
ម្ចាស់រថយន្ដម៉ាក់ឡង់គ្រីស័រឈ្មោះ ណូ សម្បុក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ មានទីលំនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុឈ្មោះ ណូ សម្បុក ភេទប្រុស បានបើករថយន្ដមួយគ្រឿងម៉ាកឡង់គ្រីសឺពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ-1123 ទិសដៅអ្នកលឿងភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែបុកជាមួយរថយន្ដមួយគ្រឿងម៉ាកHYUNDAI ពណ៌សលាយបៃតងពាក់ស្លាកលេខភ្នំពេញ3C-1092 ដែលដឹកដើមឈើ (ដើមជ្រៃ) ដែលមែកដើមជ្រៃបាំងភ្លើងចំណាំងផ្លាតខាងក្រោយ ទើបបណ្ដាលឲ្យរថយន្ដម៉ាកឡង់គ្រីស័រខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមានការប៉ះពាល់ដល់មនុស្សឡើយ រឺឯអ្នកបើកបររថយន្ដដឹកដើមឈើរត់គេចខ្លួនបាត់។
ចំណែករថយន្ដទាំងពីរគ្រឿងត្រូវបានផ្នែកជំនាញកំពុងធ្វើការវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយរង់ចាំការដោះស្រាយពីម្ចាស់រថយន្តទាំងសងខាង៕
មតិយោបល់