កំពង់ឆ្នាំងៈ នៅថ្ងៃ សុក្រ ០៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០១និង០០នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ រំលងអាធាត្រ នៅចំណុចភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ម្ចាស់រងគ្រោះឈ្មោះ ខ្លុយ អ៊ូក (ប្តីប្រពន្ធ ) រស់នៅភូមិ-ឃុំ ខាងលើ អស់មួយខ្នងដែលមានទំហំ ៥មx៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹកត្នោត រនាបក្រាលឫស្សី ។
មូលហេតុ៖ នៃការឆេះនេះ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។
ករណីខាងលើនេះ បង្កការខូចខាតឆេះផ្ទះនិងសម្ភារ:ប្រើប្រាស់អស់ទាំងស្រុង ចំណែកម្ចាស់ផ្ទះមិនមានរងរបួសនោះទេ ៕
មតិយោបល់