ព័ត៌មានកីឡា

ឈុត ១១នាក់ដំបូង ដែល Man Utd ត្រៀមសម្រាប់រដូវកាល ២០១៧-២០១៨ នឹងសាកល្បងនៅលើទឹកដី របស់សហរដ្ឋអាមេរិក

លោក Jose Mourinho អ្នកចាត់ការទូទៅ របស់ក្រុមបីសាចក្រហម Manchester United បានបង្ហាញសាច់ដុំថ្មី នៃឈុត ១១នាក់ដំបូង នៅរដូវកាលក្រោយនេះ ក្នុងការប្រកួតពាន ICC នៅលើទឹកដីរបស់សហរដ្ឋអាមេរិក។

ក្នុងការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានបង្ហាញឲ្យអ្នកគាំទ្ររបស់ពួកគេ ឃើញនូវជម្រើស ១១នាក់ដំបូងថ្មី នៅរដូវកាលក្រោយនេះ។ ថ្វើបើ មិនមានវត្តមានរបស់ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimvic ក៍ដោយ តែខ្សែប្រយុទ្ធថ្មី Romelu Lukaku នឹងត្រូវក្លាយជាទីទុកចិត្តថ្មីរបស់ក្លិប។ ម្យ៉ាងវិញទៀត លោក Jose Mourinho ហាក់នៅមិនច្បាស់លាស់ ក្នុងការដាក់ជម្រើសខ្សែការពារកណ្តាល រវាង Bailly និង Rojo ថាមួយណាជាជម្រើសដំបូងនោះ។ តែលោក Mourinho បានសម្រេចចិត្តដាក់ Bailly ក្នុងជម្រើសដំបូងបណ្តោះអាសន្នសិន។

យ៉ាងណាក៍ដោយ តាមរយ:ជម្រើស ១១នាក់ដំបូងនេះ បង្ហាញឲ្យឃើញថា Man Utd នៅរដូវកាលក្រោយ ខុសពីរដូវកាលមុន ខណះអ្នកវិភាគជាច្រើនជឿជាក់ថា Man Utd នឹងខ្លាំងជាងឆ្នាំមុន។ ម្យ៉ាងវិញទៀត ក្រុមបីសាចក្រហម Manchester United បានសាកល្បងដាក់ជម្រើស១១នាក់ដំបូង ក្នុងការប្រកួតពានរង្វាន់ International Champion Cup នៅលើទឹកដីរបស់សហរដ្ឋអាមេរិក។

ឥលូវយើងមកមើលជម្រើស ១១នាក់ដំបូងរបស់ Man Utd នៅរដូវកាលក្រោយទាំងអស់គ្នា៖

មតិយោបល់