ព្រៃវែងៈ លោកអធិការស្រុកពាមជរ៍ បានប្រាប់Post Newsថាស្ត្រីម្នាក់ ជាមេភូមិឧត្តម ត្រូវស្ត្រីម្នាក់ទៀតចាក់មួយកាំបិតស្លាប់ក្រោយពីបញ្ជូនដល់ពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ក្រោយផ្ទះឈ្មោះ ឡុង តឿ ភេទប្រុស អាយុ៤៦ឆ្នាំស្នាក់នៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ៍ ខេត្តព្រៃវែង។
ជនសង្ស័យមានឈ្មោះ ពៅ គង់ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិឧត្តម ឃុំព្រែកក្របៅ បានចាក់មួយកាំបិតទៅលើជនរងគ្រោះឈ្មោះ ណៃ នន់ ភេទស្រី អាយុ៦៧ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា មានឋានៈជា មេភូមិឧត្តម ឃុំព្រែកក្របៅ បណ្តាលឲ្យស្លាប់។
ក្នុងនោះ មូលហេតុគឺជនសង្ស័យបានមករករឿងជនរងគ្រោះ ហើយជនរងគ្រោះក៏ ដេញចេញពីផ្ទះរបស់ខ្លួ ទើបជនសង្ស័យចាក់តែម្តង ម្យ៉ាងជនសង្ស័យមានសតិមិនគ្រប់ទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់៕
មតិយោបល់