ព័ត៌មានជាតិ

ក្រុមហ៊ុន​ហេង​យូ​អភិ​វឌ្ឈន៏ រំលោភបំពាន​ដី​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រិប​

​ព្រះវិហារ​៖​ក្រុមហ៊ុន​ហេង​យូ​អភិ​វឌ្ឈន៏​ដាំ​ដំណាំ​អំពៅ​ដោយ​ទទួល​ដីព្រៃ​សម្បទាន​សេដ្ធកិច្ច​ពី​រាជរដ្ធាភិបាលកម្ពុ​ជាបាន​អនុញាត្តិ​ឲ្យ​វិនិយោគដាំ​ដំណាំ​ចំ​ការអំពៅ​លើ​ផ្ទៃដី​បង្កបងើ្កន​ផល​ចំនួន​៨៩៥៩​ហិច​តា​នៅ​ភូមិសាស្ត្រ​ស្រុក​ឆែប​ខេត្តព្រះវិហារ​សំរាប់​អភិ​វឌ្ឈន៏​ដំណាំ​ចម្ការ​អំពៅត្រូវ​បានក្រុម​ហ៊ុន​របស់​ចិន​ឈ្មោះ​ហេង​យូ​មិនបាន​គោរព​ទៅតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ហើយ​ក្រុមហ៊ុន​មួយ​នេះ​នៅ​តែ​ធ្វើ​សកម្មភាព​ឈូសឆាយ​រំលោភ​ចូល​ដី​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោ​សែនឬ​ស្សី​ត្រឹ​ប​។​
​យោងតាម​លិខិត​មួយច្បាប់​ដែល​អ្នកយកព័ត៌មាន​ទទួល​បាន​លិខិត​អនុញ្ញាតិ​លេខ​១៨៧០/១៩៧​កសក​ចុះ​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១២​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ឲ្យ​ក្រុមហ៊ុនហេង​យូ​អភិ​វឌ្ឈន៏​ដាំ​អំពៅ​របស់​ចិនធ្វើការ​ឈូសឆាយជំ​ហាន​ដំបូង​លើ​ផ្ទៃដី​បង្កបង្កើន​ផល​ចំនួន​៥១៧​ហិច​តា​ក្នុង​អនុតំបន់​មួយ​ហើយ​នៅ​ឆ្នាំ​២០១៣​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​អនុញ្ញាតិឲ្យ​ធ្វើ​ការ​ឈូសឆាយ​លើ​ផ្ទៃដី​ចំនួន​៥០០​ហិច​តា​ក្នុង​អនុតំបន់​ពីរ​និង​បន្ត​ឈូសឆាយ​ក្នុង​អនុតំបន់​ចំនួន​១០០០​ហិច​តា​ដែល​ចេញ​ដោយ​ក ស ក​ចុះ​ថ្ងៃទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៣​លេខ​៩៦៩០/៩២០​ក​សក​។​
​ថ្មីៗ​កន្លងទៅ​នេះ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ហេង​យូ​ដែល​បាន​ទទួល​ដីព្រៃ​សម្បទាន​សេដ្ធកិច្ច​សំរាប់​អភិវឌ្ឈន៏​ដាំ​ដំណាំ​អំពៅ​ឈូសឆាយ​ដី​ព្រៃ​មិនទាន់​ធ្វើ​តាម​សេចក្តីជូនដំណឹង​របស់​ក ស ក នៅ​អនុតំបន់ ១ ២ ៣ មិនទាន់​រួចរាល់​ហើយ​ផង​ស្រាប់តែ​ក្រុមហ៊ុន​ហេង​យូ​ដាំ​អំពៅ​យក​គ្រឿងចក្រ​ចូល​ទៅ​ឈូសឆាយ​ដី​ព្រៃ​រំលោភ​ក្នុ​អនុតំបន់​៤ ៥ អស់​១១២៨​ហិច​តា​ដែល​ពុំ​មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​កសិកម្ម​ទាល់តែសោះ​ក្នុង​ឆ្នាំ​២០១៤​កាល​ពី​ថ្មីៗ​កន្លងទៅ​នេះ​ក្រុមហ៊ុន​ហេង​យូ​ធ្វើការ​ឈូសឆាយ​ដី​ព្រៃ​បន្ថែម​ជា​ច្រើន​រយ​ហិច​តា​ទៀត​ធ្វើឲ្យ​ប៉ះពាល់​ចូល​ដី​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោ​សែនឬ​ស្សី​ត្រឹ​បជិត​១០០០​ហិច​តា​។​សកម្មភាព​ឈូសឆាយ​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ប៉ះពាល់​ដល់​ការបង្កបង្កើន​ផល​របស់​អ្នកភូមិ​គុណភា​ព​៧៣​គ្រួសារ​ស្មើ​១៨១៤​ហិច​តា​យ៉ាង​អាណាធិតេយ្យ​ធ្វើឲ្យ​ប្រជាពលរដ្ធ​មិន​បានទ​ទួល​ផល​ពី​ការដង​ច្បោះ​ជ័​របោច​វល្លិ៏​រក​ឃ្មុំ បេះ​ផ្សិត​និង​រកឧស​ថ​បុរាណ​បានឡើយ​។​
តាម​ការ​ឲ្យដឹង​ពី​លោក​ពុធ​សារ៉េ​ង​មេឃុំ​ឆែប​ពីរ​បាន​ឲ្យ​អ្នកយក​ព័ត៌មាន​ដឹងថា​ចាប់តាំងពី​ក្រុមហ៊ុន​ហេង​យូ​បានធ្វើការ​ឈូសឆាយ​ដី​ព្រៃ​មក​ប្រជា​ពលរដ្ធ​នៅ​ភូមិគុណ​ភាពតែង​តែឃើ​ញ​ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​យក​ប្រេង​ចាក់​ដុត​ឈើ​ទាំង​ដើមៗ​រាប់​ទាំង​ដើម​ច្បោះ​ជ័រ​។​លោក​មេឃុំ​ឆែប​ពីរ​បន្ត​ថា​ក្រុមហ៊ុន​ឈ្មោះ​ហេង​យូ​ដាំ​អំពៅ​ធ្វើឲ្យ​ប៉ះពាល់​ប្រជាពលរដ្ធ​ជា​ម្ចាស់​ច្បោះ​ជ័រ​ចំនួន​៨​នាក់​ដែល​បាន​ផល​ពី​រការ​ច្បោះ​ជ័រ​ទី​១.​ស៊ិន​សេត​ទី​២.​ស៊ិន​សិទ្ធ​ទាំង​ពីរ​នាក់​បងប្អូន​ត្រូវបាន​ក្រុមហ៊ុន​ឈូសឆាយ​បាត់​ច្បោះ​ជ័រ​សរុប​៦០០​ដើម ទី​៣.​ថា​ត់​សាប៊ុន​បាត់​បង់ចំនួន​៨៥០​ដើម ទី​៤.​ចាន់ ជឿន​អស់​១០០​ដើម ទី​៥.​ឡី សុង​អស់​៤០​ដើមទី​៦.​យ៉េន មិញ ទី​៧.​ហឿង ពៅ ទី​៨.​ទឹម ផល្លី​ន​។
​តាម​ការឲ្យដឹង​ឈ្មោះ​សុភ័ក្ត្រ​ខេម​អាយុ​៣៨​ឆ្នាំ​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​គុណភាព​បានឲ្យដឹង​ថា​ប្រជាពល​រ​ដ្ធ​មាន​ការព្រួយបារម្ភ​ខ្លាច​ក្រុមហ៊ុន​ឈូស​កាន់តែ​ជិត​ផ្ទះ​របស់​ពួកគាត់​ធ្វើឲ្យប៉ះពាល់​ដល់​ចម្ការ​ស្រែនិង​សំណូមពរ​ដល់​អាជ្ញាធ​រ​សាមី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​និង​អាជ្ញាធរ​ស្រុក​ខេត្ត​ព្រះវិហារ​បញ្ឈប់​ការ​ឈូសឆាយ​ត្រឹម​បច្ចុប្បន្ន​ហើយ​កំណត់​ព្រំប្រទល់​ឲ្យបាន​ច្បាស់លាស់​និង​ទាមទារ​សំណង​ដើម​ច្បោះ​ជ័រ​ដែល​បាន​បាត់បង់​ដោយសារ​ការ​ឈូសឆាយ​រំលោភ​យក​ពី​ក្រុមហ៊ុន​មក​វិញ​។​
គួរ​បញ្ជាក់​ឲ្យដឹងថា​ចាប់តាំ​ង​ពីរ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ហេង​យូ​ទទួល​ដីព្រៃ​សម្បទាន​សេដ្ធកិច្ច​ពី​រាជរដ្ធាភិបាលចំនួ​ន​៨៩៥៩​ហិច​តា​ដើម្បី​ដាំ​អំពៅ​ក្នុង​ឆ្នាំ​២០១២​ដល់​បច្ចុប្បន្ន​គេ​សង្កេត​មិនឃើញ​ក្រុមហ៊ុន​ហេង​យូ​ធ្វើការ​អភិ​វឌ្ឈន៏​ជា​ដុំកំភួន​អ្វី​ឡើយ​។ ក្រុមហ៊ុន​ហេង​យូ​បាន​បោះបង្គោល​ព្រំប្រទល់​ដី​ជាន់​លើ​សហគម​ន៏​ព្រៃឈើ​ឆែប​លិច​៧០%​ធ្វើ​ឲ្យ​ប្រធាន​សហគម​ន៏​សង្កែ​និង​សហគម​ន៏​ព្រៃឈើ​ឆែប​លិច​ធ្វើការ​ប្តឹងផ្តល់​ក្រុមហ៊ុន​ហេង​យូ​មក​ថ្នាក់​ខណ្ឌ​រដ្ធបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​។​ជាពិសេស​ក្រុមហ៊ុន​ហេង​យូ​ដាំ​អំពៅ​របស់​ចិន​រំលោភ​យ៉ាង​ងងើល​ទៅលើ​ដី​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោ​សែនឬ​ស្សី​ត្រឹ​បដែល​ត្រូវបាន​ព្រះករុណា​ព្រះបាទ​សមេ្តចន​រន្តម​សីហមុនី​ព្រះមហាក្សត្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡាយ​ព្រ​ហស្តិ៏​ចូល​ជា​ធរ​មាន​ចុះ​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៤​លេខ​០៤១៤/៤៣៦ ទោះបី​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោ​សែនឬ​ស្សី​ត្រឹ​បក៏​ក្រុមហ៊ុន​ហេង យូ​រំលោភ​ចូល​ដែល​។​
គួ​រំលឹក​ផង​ដែរ​ថា​ចាប់តាំងពី​ក្រុមហ៊ុន​ហេង​យូ​អភិ​វឌ្ឈន៏​វិនិយោគ​ដំណាំ​អំពៅ​លើ​ផ្ទៃដី​៨៩៥៩​ហិច​តា​ក៏​មាន​ក្រុមអធិការកិច្ច​អន្តរក្រសួង​ចុះមក​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​ហេង​យូ​ដែល​ឈូសឆាយ​ប៉ះពាល់​ចូល​ដី​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោ​សែនឬ​ស្សី​ត្រឹប​ចំនួន​៣​លើក​១​អធិការ​នៃ​អាគ្គាធិការដ្ធាន​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​លើក​ទី​២​ក្រុមអធិការកិច្ច​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ដឹកនាំ​ដោយ​អនុ​រដ្ធលេខាធិការ​ចំនួ​ន​៣​ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ​លោក​សៀ រ៉ា​អនុប្រធាន​រដ្ធបាល​ព្រៃឈើ​កាលពី​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៤​។​ក្រុម​អ្នកឃ្លាំមើល​អធិការកិច្ច​បាន​បង្ហើប​ឲ្យដឹងថា​ពួកគេ​បាន​ធ្វើ​របាយ​ការណ៏​កុហក់​ថ្នាក់​លើជាងនេះទៅទៀត​ក្រុម​អធិការកិច្ចរ​ដ្ធ​បាល​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ​លោក​សៀ​រ៉ា​ចុះ​ពិនិត្យ​១៧​ក្រុមហ៊ុន​ធ្វើការ​តែ​៤​ថ្ងៃ​មិន​ដែល​មាន​ប្រវត្តិសាស្ត្រ​ណាមួយ​ចុះ​មក​ពិនិត្យ​ក្រុមហ៊ុន​លឿន​យ៉ាង​នេះ​ទេ ៕​
PVH11
PVH2

មតិយោបល់