ព្រៃវែងៈ លោកអធិការស្រុកពារាំងបានប្រាប់ Post News ថា បុរសចំណាស់ម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ ពេលដែលគាត់ដើរទៅដឹកគោក្នុងពេលមេឃកំពុងភ្លៀង។
ហេតុការរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចស្ពានព្រែកតាយ៉ិន ចំងាយ២០០ម៉ែត្រ ខាងត្បូងភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ សេង ភិន ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវរន្ទះ
បាញ់បណ្តាលឲ្យស្លាប់។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅដឹកគោត្រឡប់មកផ្ទះក្នុងពេលមេឃកំពុងភ្លៀង ក៏ត្រូវបានរន្ទះបាញ់ស្លាប់តែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់