ព័ត៌មានជាតិ

ជីកៗ ឃើញគ្រាប់ លោះព្រលឹងអស់ហើយ!

ភ្នំពេញ: គ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ ត្រូវបានអ្នកបើកអិចស្កាវទ័រជីកកាយនៅក្នុងអតីតសាលាខណ្ឌដូនពេញ ប្រទះឃើញបណ្តាលឲ្យមានការភ្ញាក់ផ្អើលហើយបានរាការណ៍ប្រាប់សមត្ថកិច្ចដើម្បីយកចេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណអតីតសាលាខណ្ឌដូនពេញ ផ្លូវ៩០ ក្នុងសង្កាតវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់នេះ គាត់មិនស្គាល់ឈ្មោះគ្រាប់នោះទេ ទាល់តែខាងជំនាញទើបដឹងហើយគ្រាប់នេះត្រូវបានអ្នកបើកអិចស្កាវទ័រ នៅក្នុងបរិវេណអតីតសាលាខណ្ឌដូន ប្រទះឃើញកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ម្សិលមិញ ហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃនេះ បានរាយការប្រាប់សមត្ថកិច្ចមូលដ្ឋាន។

ហើយក្រោយបានសេចក្តីរាយការណ៍សមត្ថកិច្ចក៏ចុះមកដល់ទីតាំងខាងលើនិងបានទាក់ទងទៅផ្នែកជំនាញឲ្យមកយកគ្រាប់ខាងលើទៅរក្សាទុកដើម្បីរង់ចាំកម្ទេចចោលនៅពេលក្រោយ៕

មតិយោបល់