ព័ត៌មានជាតិ

ជិះម៉ូតូទាក់ដៃចង្កូតគ្នា ដួលផ្លោងទៅលើផ្លូវ ត្រូវរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម!

បន្ទាយមានជ័យៈ យុវជនម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចររាចរណ៍រវាងម៉ូតនិងម៉ូតូប៉ះដៃចង្កូតគ្នា ហើយក៏ត្រូវបានរថយន្តមកពីក្រោយកិនស្លាប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១០នាទី ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារចំការគរ(ផ្សារថ្មី) ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សម្បត្តិ ថាវី អាយុ២០ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ថ្នាក់ទី១២ ស្នាក់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានស្រុកកំណើតភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ រឿន យៀប ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ម្ចាស់រថយន្តបង្កក្រោយពីកើតហេតុ បានទុករថយន្តចោលរួចរត់គេចខ្លួនបាត់ស្រមោល។

សាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q 6567 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានឡើងវ៉ារថយន្តមួយគ្រឿងក្នុងល្បឿនលឿន ក៏បានជ្រុលទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីម សេ ១២៥ ស៊េរី ២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1L 3435 បើកបរក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យដួលផ្លោងទៅកណ្ដាលផ្លូវ ត្រូវបានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ មួយតោនកន្លះ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A 1052 មកពីក្រោយកិនចំក្បាល ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ហើយភាគីម៉ូតូម៉ាកឌ្រីមសេ ១២៥ រងបួសប្រអប់ជើងឆ្វេងធ្ងន់ធ្ងរត្រូវបានដឹកបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សពត្រូវបានយកទៅកម្កល់ទុកនៅវត្ត តាហី ដើម្បីរងចាំសាច់ញ្ញាត្តិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំពោះម្ចាស់រថយន្តបង្ក សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕

មតិយោបល់