ព័ត៌មានជាតិ

ខណ្ឌ៧មករា គ្មានចរន្តអគ្គិសនីប្រើប្រាស់

ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងមុននេះបន្តិចថា នៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦នេះ មានការដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ180-F1 ដែលស្ថិតនៅ ផ្លូវលេខ២៥០ សង្កាត់បឹងព្រលឹត ខណ្ឌ7មករា រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មូលហេតុនៃការដាច់ចរន្តអគ្គិសនីនេះ គឺដោយសារមានកំហូចខ្សែបណ្ដាញតង់ស្យុងទាប (LV) ក្រោមដី ក្នុងបន្ទប់ភ្លើង។ហើយខណៈនេះក្រុមការងារបច្ចេកទេស កំពុងធ្វើការបណ្ដែតខ្សែអាកាសដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង៦និង៣០នាទី ល្ងាចនេះ ៕

មតិយោបល់