កណ្តាលៈ បុរសម្នាក់ ក្នុងចំណោមគ្នាបីនាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីជិះម៉ូតូវ៉ារថយន្ត ក្នុងល្បឿនលឿនមិនប្រយ័ត្ន បណ្តាលឲ្យដួលចូលក្រោមរថយន្តបែនមួយគ្រឿងដែលកំពុងបើកស្របទិសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៨ និង២០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិ ស្រះសង្គម ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោៈគីឡូម៉ែត្រ ២៦ – ២៧ ផ្លូវជាតិលេខ៤។
បើតាមលោកវរៈសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់ Post News ថា វេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក FUZU ពាក់ផ្លាកលេខ ភ្នំពេញ3A 6754.(ប្រភេទបែន) ដែលអ្នកបេីកបរបានរត់គេចខ្លួននោះ បានបេីកមកពីទិសខាងកេីតទៅលិច( ភ្នំពេញ ព្រះសីហនុ) លុះដល់ចំណុចខាងលើមានម៉ូតូមួយគ្រឿងម៉ាកហុងដា .CLICK C 125 .ពណ៌ស ពាក់ស្លាកលេខបាត់ដំបង1U.5130. បេីកបរដោយឈ្មោះពន្លឺ ភេទប្រុស អាយុ ២០ឆ្នាំ បានឌុប ១.ឈ្មោៈ សុភាព ភេទប្រុស អាយុ ២៣ឆ្នាំ, ២.ឈ្មោៈ រឿន សារ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ(ស្លាប់នៅនិងកន្លែងកើតហេតុ) អ្នកទាំង០៣ ស្នាក់នៅជម្ពូវ័ន សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍សែនជ័យ មុខរបរ កម្មកររោងចក្រ (ម៉ូតូគ្មានមួកសុវត្តិភាពទាំង០៣នាក់ មានកញ្ចក់) ដែលបេីកមកពី ទិសខាងកើតទៅ លិច (ភ្នំពេញ.កំពង់សោម)ក្នុងទិសដៅស្របគ្នាបានវ៉ារថយន្ត ដែលនៅខាងមុខ បានដួលចូលក្រោមរថយន្តបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសនៅកន្លែងកើតហេតុ។
លោកអធិការស្រុកអង្គស្នូល បានឲ្យដឹងទៀតថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ដែលជាកន្លែងផ្លូវកោង។ ចំពោះសាកសព កំលាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ចំណែកមធ្យោបាយជំនាញយកមករក្សាទុកនៅអធិរដ្ឋាននគរបាលស្រុកអង្គស្នួល។ ករណីនេះកំលាំងជំនាញបានកំពុងវាស់វែងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕
https://youtu.be/LCgbPTMSGnE
មតិយោបល់