ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញធ្វើការឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីប្រើប្រាស់គ្រឿងញៀន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះ ទី១ឈ្មោះ ធី សាន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើសំណង់ ទី២ឈ្មោះ ឈី សុខា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើសំណង់ ទាំង២នាក់ស្នាក់នៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ និងទី៣ឈ្មោះ កាន់ សុផានី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោក ញាណ នន នាយប៉ុស្តិ៍នគរបាលឃ្មួញបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថានៅក្នុងផ្ទះជួលនោះមានក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ពេលនោះលោកបានសុំគោលការណ៍ថ្នាក់លើនិងដឹកនាំកម្លាំងចុះធ្វើការឆែកឆេរហើយក៏ឃើញពួកគេនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿញៀនទើបឃាត់ខ្លួនតែម្តង។
លោកនាយប៉ុស្តិ៍រូបនេះបន្តទៀតថាបន្ទាប់ពីបញ្ជូនមកដល់អធិការនគរបាលខណ្ឌសែនសុខសមត្ថកិច្ចបានធ្វើតេស្តទឹកនោមឃើញមានសារធាតុញៀនៅក្នុងពួកគេទាំង៣នាក់ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតែម្តង៕
មតិយោបល់