ម្ដាយរបស់ Tangmo Nida ប្រកាសថ្ងៃធ្វើបុណ្យសពជូនដំណើរកូនជាលើកចុងក្រោយ

(ភ្នំពេញ)៖ អ្នកម្ដាយរបស់ តារា ស្រី Tangmo Nida បាន ប្រាប់អ្នក សារព័ត៌មាន ថា ពិធីបុណ្យ នឹង រៀបចំ នៅ ថ្ងៃទី១១ ដល់ទី ១៣ ខែមីនា នៅព្រះវិហារ Sukhumvit 36 ស្ថិតនៅក្នុងទីក្រុងបាំងកក (ដោយសារនាងកាន់សាសនាគ្រិស្ត)។

ពី ថ្ងៃទី ១៤ ខែមីនា នឹងរៀបចំ ពិធីបូជា នៅឈាបនដ្ឋាន Klong Si នៅ ខេត្ត Pathum Thani។ ចំណែកធាតុវិញ នឹង ត្រូវទុកនៅកន្លែងតែមួយជាមួយលោកឪពុកជាទីស្រឡាញ់របស់នាងដែរ។

បច្ចុប្បន្ននេះ បើតាម ការឲ្យដឹងពីវិបសាយ Post Today បាន បញ្ជាក់ថា សពរបស់ Tangmo កំពុង ត្រូវបាន រក្សាទុកនៅពេទ្យប៉ូលីសនៅ ឡើយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *