ព័ត៌មានជាតិ

ចែ​រ៉ា ឈ្មួញ​ឈើ​ដុះ​ស្លែរ ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ សម្រេច​ឃាត់ខ្លួន​

កំពង់ធំ ៖ ឈ្មួញ​ឈើ​ដុះ​ស្លែរ ខេត្ត​ព្រះវិហារ ដែល​ជា​ជំនាញ​ប៉ាវ​ផ្តាច់​ផ្លូវជាតិ​លេខ ៦២ ត្រូវបាន​សមត្ថកិច្ច ឃាត់​រថយន្ត ដឹកឈើ ប្រភេទ​រថយន្ត​សាំ​យ៉ុង ដឹក​ឆ្លងកាត់​ខេត្ត​កំពង់ធំ ត្រូវ​លោក សាយ ណូ​រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ ឃាត់​រថយន្ត​កាលពី​ថ្ងៃ​ទី ២ ខែ ឧសភា ឆ្នាំ ២០១៤ និង​បាន​ប្រគល់ រថយន្ត នឹង​វត្ថុតាង​បញ្ជូន​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង រក្សាទុក ។

​រហូតមកដល់​ពេលនេះ ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​កោះ​ឲ្យ​ឈ្មួញ​ឈើ ដើម្បីឲ្យ​ចួលខ្លួន​មក​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៤ នៅ​បន្ទប់​អាយ្យ​កា នឹង​ត្រូវ​បាន​សម្រេច​ឃាត់ខ្លួន ចែ​រ៉ា តាម​ការបញ្ជា របស់លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ និង​បញ្ជូន​មក​ឲ្យ​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ ចាត់ការ តាម និតិ​វិធី​នៃ​ច្បាប់ ។ ប្រជាពលរដ្ឋ មាន​សេចក្តីត្រេតអរ ចំពោះ​ព្រះរាជអាជ្ញា ដែល​បាន​បំពេញ​តាម​តួនាទី ដ៏​ត្រឹមត្រូវ មិន​លំអៀង ដើម្បី​លុបបំបាត់ អំពើពុករលួយ ព្រោះ​កន្លងមក ខេត្ត​កំពង់ធំ មិនសូវ​មាន​ន​ណា​ម្នាក់ ហ៊ាន​ធ្វើ​អ្វី​នោះ​ទេ ដោយសារ សុទ្ធតែ​បងប្អូន កូនចៅ សាច់ឈាម​គេ​ទាំងអស់ ចំពោះ​ថ្នាក់ដឹកនាំ ក៏​សុទ្ធតែ​កូនក្មួយ​គេ អញ្ចឹង ហើយ​បានជា ខេត្ត​កំពង់ធំ បាន​ក្លាយទៅជា ជម្រុក​នៃ​អំពើ​ពុករលួយ​៕​
2014-05-05_121257

2014-05-05_1212492014-05-05_121240

មតិយោបល់