ព័ត៌មានជាតិ

ចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីនៅសង្កាត់ទួលស្វាយព្រៃ២ ដកហូតទូហ្គេមបាន២ទូ

ភ្នំពេញៈ គណៈបញ្ជារការឯកភាពខណ្ឌចំការមន ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនៅក្នុងសង្កាត់ទួលស្វាយព្រៃ២ កាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៦នេះ។

ប្រភពឲ្យដឹងថា ការចុះបង្ក្រាបករណីនៅទីតាំងហ្គេមបាញ់ត្រីខាងលើនេះដកហូតបានទូហ្គេមបាញ់ត្រីចំនួន២ទូ តាមបណ្ដោយផ្លូវលេខ២០៥ និងផ្លូវលេខ៣៨៤ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ ដឹកនាំដោយលោក ព្រំសំខាន់ អភិបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជភ្នំពេញ អធិការនគរបាលខណ្ឌចំការមនរួមជាមួយកម្លាំងចម្រុះខណ្ឌចំការមន ដកហូតបានទូហ្គេមបាញ់ត្រីចំនួន២ទូផងដែរ។

ចំពោះទីតាំងផ្ទះហ្គេមបាញ់ត្រី ខាងលើនេះត្រូវបានអាជ្ញាធរខណ្ឌចំការមនបិទបណ្ដោះអាសន្ន៕

GMAE5 GMAE4 GMAE3 GMAE2 GMAE1 GMAE

 

មតិយោបល់