ព័ត៌មានជាតិ

សាច់ជ្រូកខូចគុណភាព​១៥០ គីឡូក្រាម​ ដែលឈ្មួញនាំចូលពីប្រទេសថៃដោយខុសច្បាប់ ត្រូវកម្លាំងសមត្ថកិច្ចទប់ស្កាត់ដកហូតដុតកម្ទេចចោល

បាត់ដំបងៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង និងមតិរបស់់លោកវរសេនីយ៍​ឯក​ ពៅ​ ថាវុធ​ ស្នងការរងទទួលការងារវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ សហការជាមួយកម្លាំងយោធាផ្នែកសឹករង​ស្រុកសំពៅលូន, កម្លាំងយោធាវរសេនាតូចលេខ៥៣៣ និងកម្លាំងគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានទប់ស្កាត់​ និងបង្ក្រាបការលួចនាំសាច់ជ្រូកខូចគុណភាព​ ចំនួន​១៥០ គីឡូក្រាម​ដែលឈ្មួញខិលខូចនាំចូលពីប្រទេសថៃ ចូលមកកម្ពុជាដោយខុសច្បាប់ ត្រង់ចំណុចនៃភូមិសាស្រ្តភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង រួចបានធ្វើការដុតកម្ទេចចោលទាំងអស់ បានបញ្ចប់នៅវេលាម៉ោង ៩និង៣០ នាទី​ព្រឹកថ្ងៃ​ដដែល​ ៕

មតិយោបល់