ព័ត៌មានជាតិ

មិនរាងចាលមែន! ទើបចេញពីគុកសោះ បែរជាលួចគេទៀត

បាត់ដំបង: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័នឹងករណីលួចទូរសព្ទ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់ រំលងអធ្រាត ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ ង៉ូវ ហេងម៉េង ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក សុធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិបឹងឈូក សង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មកស្នាក់នៅផ្ទះសំណាក់ខាងលើ បានបាត់ទូរសព្ទដៃចំនួន៣គ្រឿង។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ អាត ហ៊ីង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពិតប្រាកដ ទើបចេញពីគុក និង ទី២ឈ្មោះ អា គ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ និងបានដកហូតទូរសព្ទដៃបានចំនួន២គ្រឿងជូនម្ចាស់ដើមវិញ។

ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់