ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ដកហូតថ្នាំញៀនចំនួន១កញ្ចប់ធំ

ភ្នំពេញ: កម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ វេលាម៉ោង១០និង៣០នាទីកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រអគ្គិសនី ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ លាង សុខលីន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ហុក ស៊ីថា ភេទ ស្រី អាយុ២៣ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំ ជញ្ជីងអេឡិចត្រូនិច១គ្រឿង និងម៉ូតូ១គ្រឿងម៉ាកហ្ស៊ូមមើ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY-2753  ។

ក្រោយពេលកើតហេតុជនសង្ស័យជួញដូរថ្នាំញៀនប្រុស ស្រីទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

photo_2016-08-22_10-26-29

photo_2016-08-22_10-27-34

មតិយោបល់