ព័ត៌មានជាតិ

អធិការស្រុកបាទី៖ ករណីកាប់សម្លាប់យុវជនម្នាក់នៅតាមផ្លូវជាតិលេខ២ បានតម្រុយមុខសញ្ញាឃាតកបានហើយ

តាកែវៈ លោកវរសេនីយ៍ ង៉ាន់ សារី អធិការដ្ឋាននគរបាលស្រុកបាទីបានប្រាប់អង្គភាពPost Newsថា ករណីកាប់សម្លាប់យុវជនម្នាក់នៅតាមផ្លូវជាតិលេខ២ ស្លាប់យ៉ាងអាណោចអាធម៌នោះ បានតម្រុយកំណត់មុខសញ្ញាឃាតកបានហើយ។

លោកអធិការបានបន្ថែមទៀតថា នៅវេលាម៉ោងប្រមាណជាង១យប់រំលងអធ្រាត ឈានចូលថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ទម់មុខផ្ទះលក់គ្រឿងសង្ហាររឹមយីហោ «មិត្ត ចាន់» ស្ថិតក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានទទួលដំណឹងពីប្រជាពលរដ្ឋថាមានករណីដេញកាប់គ្នាតាមផ្លូវយ៉ាងសាហាវ ធ្វើអោយយុវជនម្នាក់រងរបួសដាច់ក ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ភ្លាមៗនោះដែរស្រាប់តែលឺដំណឹងបន្ថែមទៀតថា ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកយកទៅមន្ទីរពេទ្យខេត្តតាកែវ រួចក៏បន្តដឹកយកទៅពេទ្យភ្នំពេញ ហើយបង្ហួសដឹងយកទៅខេត្តស្វាយរៀងដែលជាទីលំនៅរបស់ជនរងគ្រោះ។
លោកអធិការបន្ថែមទៀតថា នៅព្រឹកថ្ងៃដដែលកម្លាំងជំនាញព្រហ្មទណ្ឌស្រុកបាទីសហការជាមួយប៉ុស្តិ៍រដ្ឋបាលក៏ចុះទៅដល់ទីតាំងកន្លែងកើតហេតុដើម្បីពិនិត្យ ស៊ើបអង្កេត និងស្រាវជ្រាវ ។ បន្ទាប់ពីធ្វើការពិនិត្យនិងសួរនាំប្រជាពលរដ្ឋដែលនៅក្បែរនោះហើយលោកបាននិយាយប្រាប់ទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិបានមកខួបកំណើតនៅនិងស្រុកបាទីស្រាប់តែចប់កម្មវិធីហើយ ក៏ជនរងគ្រោះនិងមិត្តភក្តិបានបបួលគ្នាទៅផឹកនៅហាងឈ្មោះ ម្លប់ស្វាយណាវី បានមួយសន្ទុះជនរងគ្រោះនិងមិត្តភក្តិបានចាកចេញពីហាងកំពុងធ្វើដំណើរ ស្រាប់តែលេចមុខក្រុមឃាតកមួយក្រុមជិះមកពីក្រោយបានយកដាវកាប់ទៅលើជនរងគ្រោះ ចំកដាច់ពាក់កណ្តាល ធ្វើអោយជនរងគ្រោះធ្លាក់ពីលើម៉ូតូតែម្តង។ ចំណែកឯក្រុមឃាតកបានជិះម៉ូតូរត់គេចខ្លួន។ ពាក់ពន្ធ័ករណីកាប់សម្លាប់នេះដែរលោកអធិការមិនទាន់បានបញ្ជាក់ថាផ្តើមឡើងដោយមូលហេតុអ្វីនោះទេ…!

លោកអធិការបញ្ជាក់ប្រាប់ថា ជនរងគ្រោះមានឈ្មោះ កង ថារិទ្ធ ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ មានទីលំនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
បច្ចុប្បន្នជនរងគ្រោះកំពុងធ្វើបុណ្យនៅខេត្តស្វាយរៀង ចំណែកឯក្រុមឃាតកសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមប្រមាញ់។

ពាក់ពន្ធ័រឿងកាប់សម្លាប់យុវជនដាច់កពាក់កណ្តាលស្លាប់យ៉ាងអាណោចអាធម៌នោះ មហាជនបានសម្តែងនៅអារម្មណ៍ថា ដូចជាមានការលាក់បាំង ពីសមត្ថកិច្ច ដោយហេតុអ្នកឃើញហេតុការណ៍និយាយផ្សេង សមត្ថកិច្ចសណ្ឋានផ្សេង ៕

មតិយោបល់